Posted by : KmengWat วันพฤหัสบดีที่ 18 ตุลาคม พ.ศ. 2555

 

ភ្នំពេញៈ អភិបាលខណ្ឌចំការមន លោក ឡូ យុយ រួមនិងមន្រ្តីរាជការក្រោមឱវាទ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ នេះ បាននាំគ្នាអុជធូប គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងទីស្នាក់ការ សាលាខណ្ឌចំការមន ។
មន្រ្តីសាលាខណ្ឌចំការមន បានឲ្យដឹងថា ក្នុងនាមអភិបាលខណ្ឌចំការមន លោក ឡូ យុយ តំណាងឲ្យប្រជាពលរដ្ឋ ជាង១៤ ម៉ឺន នាក់ នៅរសៀល ថ្ងៃព្រហស្បតិ៍ទី១៨ ខែតុលា នេះ បានដឹកនាំមន្រ្តីរាជការ ក្រោមឱវាទ រួមទាំងកម្លាំងនគរបាលខណ្ឌ និងមន្រ្តីកងរាជអាវុធហត្ថខណ្ឌ បានអុជធូប គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះករុណា នរោត្តម សីហនុ ។
មន្ត្រីរូបនោះ បានឲ្យដឹងទៀតថា ទាំងលោកអភិបាលខណ្ឌចំការមន ទាំងប្រជាពលរដ្ឋជាង១៤ ម៉ឺន នាក់ក្នុងខណ្ឌ ពិតជាមានក្តីតក់ស្លត់ក្តុកក្តួលរន្ធត់ចិត្ត រកអ្វីមក ប្រៀបផ្ទឹមពុំបាន ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គទ្រង់ បានយាងចូលទិវង្គត នេះគឺជាមហាសោកសៅឥតគណនា លោកអភិបាលខណ្ឌចំការមន និងប្រជាពលរដ្ឋជាង១៤ ម៉ឺន នាក់ ក្នុងខណ្ឌ សូមព្រះបរមរាជានុញ្ញាត សូមធ្វើការវន្ទនា ចូលរួមរំលែក នូវព្រះរាជមរណទុក្ខ ដ៏មហាក្រៀមក្រំ រកទីបំផុតគ្មាន និងសូមសម្តែងថ្វាយ នូវសមានទុក្ខ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តី សង្វេគដ៏ មហាធំធេង និងពោរពេញដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតា ជាទីគោរពសក្ការៈ ស្មើជីវិតរបស់ជន រួមជាតិខ្មែរ ដែលព្រះអង្គដាក់ព្រះជន្មសង្ខារ លាចាកលោក ចាកពីប្រជានុរាស្រ្តជាកូន ចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
ដោយៈ ដើមអម្ពិល(DAP): ID-014

Leave a Reply

Subscribe to Posts | Subscribe to Comments

Related Posts Plugin for WordPress, Blogger...

- Copyright © 2025 Funny4Kh -Metrominimalist- Powered by Blogger - Designed by Johanes Djogan -