Posted by : KmengWat วันพฤหัสบดีที่ 18 ตุลาคม พ.ศ. 2555

 

កោះកុងៈ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ លោក ឃិត សំវៀន ស្នងការនគរបាល ខេត្តកោះកុង បានរៀបចំ ពីធីគោរព ព្រះវិញ្ញាណក្ខន្ធ និងចូលរួមរំលែក ព្រះរាជមរណទុក្ខ យៈពេល៧ថ្ងៃ ដោយព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ដែលព្រះអង្គបានយាងចូល ព្រះទិវង្គត នាថ្ងៃទី១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វស័ក ព.ស ២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១ និង២០ នាទីរំលងអាធ្រាត្រ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋ ប្រជាមានិតចិន ។
ពិធីបានរៀបចំនៅក្នុងបរិវេណ ស្នងការដ្ឋាន នគរបាលខេត្តកោះកុង ដោយមានការចូលរួម ពីលោក ឃិត សំវៀន ស្នងការខេត្ត ស្នងការរង គ្រប់រូប និងមន្ត្រីនគរបាល នៅក្រោមឱវាទចូលរួម យ៉ាងច្រើន កុះករ ។ នៅឱកាសដ៏វិសេសវិសាល លោកស្នងការបានដឹកនាំ មន្ត្រីនគរបាល ទាំងអស់ឡើងអុជធូប គ្រប់ៗគ្នា ដើម្បីគោរពព្រះ វិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
ដោយ ៖ ដើមអម្ពិល(DAP): ID-078

Leave a Reply

Subscribe to Posts | Subscribe to Comments

Related Posts Plugin for WordPress, Blogger...

- Copyright © 2025 Funny4Kh -Metrominimalist- Powered by Blogger - Designed by Johanes Djogan -