Monday, 22 October 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ស្នាព្រះហស្តសំខាន់ៗ របស់ព្រះអង្គនៅក្នុងរបបនោះ គេសង្កេតឃើញមានដូចជា វិមានឯករាជ្យ វិមានរដ្ឋចំការមន (ព្រឹទ្ធសភា) ចំណតអាកាសយានដ្ឋាន អន្តរជាតិពោធិចិនតុង (បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)ចំណតអាកាសយានដ្ឋានសៀមរាប ចំណតអាកាសយានដ្ឋានបែកចាន (ខេត្តបាត់ដំបង) ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែកក្រុងភ្នំពេញ-ក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សណ្ឋាគារ ឯករាជ្យ ក្រុងព្រះសីហនុ សាលមហោស្រពជាតិ ព្រះសុរាម្រិត ភ្នំពេញ សាលសន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិ អូឡាំពិក ភ្នំពេញ ស្ពានព្រះមុនីវង្សទី២ ស្ពានសង្គមរាស្រ្តនិយម ឆ្លងកាត់ទន្លេសាប សាកលវិទ្យាល័យសង្គមរាស្រ្តនិយមភ្នំពេញ សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស សាលាភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច មហាវិទ្យាល័យ គរុកោសល្យ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មហាវិទ្យាល័យសិល្បៈស្ថាបនា មហាវិទ្យាល័យសិល្បៈនិងមុខរបរ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យ ភូមិន្ទក្សេត្រសាស្រ្ត សាកលវិទ្យាល័យ ភូមិន្ទកំពង់ចាម សាកលវិទ្យាល័យ ភូមិន្ទបាត់ដំបង សាកលវិទ្យាល័យសាកលវិទ្យាល័យ ភូមិន្ទតាកែវ-កំពត រោងភាពយន្តរដ្ឋ ស្ថានីយទូរទស្សន៍ ខេមរភូមិន្ទ មន្ទីរពេទ្រ មិត្តភាពខ្មែរ-សូវៀត រោងចក្រចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ រោងចក្រស្រាបៀរក្រុងព្រះសីហនុ រោងចក្រ ព្រះនរោត្តម ដំឡើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ រោងចក្រ ស្ករស កំពង់ត្រាំ ខេត្តកំពង់ស្ពឺ រោងចក្រ វាយនភ័ណ្ឌ ខេត្តកំពង់ចាម រោងចក្រវាយនភ័ណ្ឌខេត្តបាត់ដំបង រោងចក្រ បាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង រោងចក្រស៊ីម៉ងត៍ចក្រីទីង ខេត្តកំពត រោងចក្រកែវជើងឯក រាជធានីភ្នំពេញ រោងចក្រ ក្តារបន្ទះដីឥដ្ឋ ខេត្តកណ្តាល រោងចក្រក្រដាសឆ្លូង ខេត្តក្រចេះ រោងចក្រ ជីផូស្វាតទូកមាស ខេត្តកំពត រោងចក្រ កង់ឡានតាខ្មៅ ខេត្តកណ្តាល រោងចក្រ ត្រីខប្រអប់ ខេត្តកោះកុង រោងចក្រ ផលិតជ័រកៅស៊ូជុប ខេត្តកំពង់ចាម និងរោងចក្រ វារីអគ្គិសនីគិរីរម្យ ខេត្តកំពង់ស្ពឺ ជាដើម។
ស្នាព្រះហស្តក្នុង របបសង្គមរាស្ត្រនិយមរបស់ព្រះអង្គនៅមានច្រើនអនេកទៀត ដែលតាមរយៈភាពរីកចម្រើនទាំងនោះ បានធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិ ពិសេសប្រទេសជិតខាងកោតស្ញប់ស្ញែង និងគោរពនូវការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះអង្គ។ គេសង្កេតឃើញស្នាព្រះហស្តរបស់ព្រះអង្គមួយចំនួននៅបន្តប្រើ ប្រាស់នៅឡើយ ហើយមួយចំនួនទៀតបានបាត់រូបរាងក្រោមភ្លើងសង្គ្រាម៕
ព្រះបាទ នរោត្តម សីហនុ និងម្ចាស់ក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ។ រូបថត សហការី
កំពង់ផែក្រុងព្រះសីហនុ។ រូបថត សហការី
ពហុកីឡដ្ឋានជាតិអូឡាំពិកមើលពីលើ។ រូបថត សហការី
វិមានឯករាជ្យកសាងក្រោយទទួលឯករាជ្យបរិបូរណ៍ពីបារាំងឆ្នាំ១៩៥៣។
សាលសន្និសីទចតុមុខមើលពីលើ។ រូបថត សហការី
សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីសម័យសង្គមរាស្ត្រនិយម។ រូបថត សហការី
ទិដ្ឋភាពផ្សារធំថ្មីកាលពីសម័យមុន។ រូបថត សហការី
ព្រះបាទនរោត្តម សីហនុ ចុះទស្សនកិច្ចនៅតាមរោងចក្រ។ រូបថត សហការី
ព្រលានយន្តហោះអន្តរជាតិភ្នំពេញមើលតាម Google Earth។ រូបថត សហការី