ដោយ ខែ សុណង និងវណ្ណ វិចារ
2012-10-20
វិទ្យុអាស៊ីសេរី
ព្រះសង្ឃ ជាង៥ពាន់អង្គ សូត្រធម៌ឧទ្ទិសកុសលថ្វាយព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២។ RFA/Mom Sophon
រដ្ឋមន្ត្រីព្រះបរមរាជវាំង លោក គង់ សំអុល ឡើងអានសាររំលែកទុក្ខថ្វាយព្រះមហាក្សត្រ និងព្រះវររាជបិតាជាតិខ្មែរ។
ចំណែកមហាជនជាច្រើនម៉ឺននាក់ លើកដៃប្រណមបួងសួងឲ្យទេវតានាំព្រះមហាកុសលថ្វាយទៅព្រះ វិញ្ញាណក្ខន្ធ ព្រះវររាជបិតាជាតិ បានទទួលនូវមហាមគ្គផលទាំងអស់នេះ។
នេះជាពិធីជួបជុំរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទដ៏ធំលើកទី១ហើយ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រយៈពេលមួយសតវត្សចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។