Posted by : KmengWat วันเสาร์ที่ 23 พฤศจิกายน พ.ศ. 2556

បន្ទាប់​ពី​ទទួល​យក​ការ​ច្រៀង Concert  នៅ​តាម​ខេត្ត​កាន់​តែ​ច្រើន និង​ត្រូវ​បើក​ឡាន​​​ដោយ​ខ្លួន​ឯង​ទៅ​ច្រៀង​​ផង​នោះ សុខភាព​របស់​ កញ្ញា ​អេនជី មិន​សូវ​ល្អ​នោះ​ឡើយ នាង​បាន​និយាយ​ប្រាប់ Sabayថា ដើម្បី​ប្រាក់ ប្រឹង​ទាំង​​ឈឺ ព្រោះ​បាន​ចុះ​កុងត្រា​ជា​មួយ​គេ​ហើយ មិន​អាច​រំលាយ​បាន​វិញ​ទេ។


អេនជី​ បាន​ប្រាប់​ថា ចាប់​តាំង​ពី​ចេញ​​ផុត​រដូវ​ភ្លៀង​ភ្លាម នាង​មមាញឹក​ខ្លាំង​​ណាស់ ស្ទើរ​តែ​រក​ពេល​សម្រាក​គ្មាន ដោយ​នៅ​ក្នុង​នោះ​នាង​ត្រូវ​​ថត​ខារ៉ាអូខេ​ ទាំង​បទ​ច្រៀង​របស់​ខ្លួន​ឯង​ផង ទាំង​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ផង។ ជាង​នេះ​ទៅ​ទៀត​នាង​ កំពុង​តែ​ជាប់​ដៃ​ចេញ​ច្រៀង​នៅ​តាម​ខេត្ត​​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​នេះ  នាង​ត្រូវ​ចេញ​ទៅ​ច្រៀង​នៅ Concert នៅ​តាម​ខេត្ត​មួយ​ចំនួន ដូច​ជា បាត់ដំបង កំពត កំពង់​ចាម​ជា​ដើម។ ចំណែក​ឯ ការ​ច្រៀង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​វិញ ដោយសារតែ​មមាញឹក​ពេក នាង​ត្រូវ​​បង្ខំចិត្ត​បដិសេធន៍​ចោល​មួយ​ចំនួន​ផង​ដែរ។
អេនជី​បាន​លើក​ឡើង​ទៀត​ថា រាល់​ការ​ចេញ​ច្រៀង​នៅ​តាម​ខេត្ត​នាង​ត្រូវ​បើក​ឡាន​ដោយ​ខ្លួន​ឯង មាន​ពេល​ខ្លះ​ក៏​មាន​ប្អូន​ស្រី​របស់​​នាង​ជួយ​បើក​ជំនួស​ផង​ដែរ គួបផ្សំ​អាកាសធាតុ​ប្រែប្រួល​ផង​នោះ សុខភាព​របស់​នាង​មិន​សូវ​ល្អ​នោះ​ឡើយ ថ្មីៗ​នេះ​នាង​ផ្ដាសាយ​មិន​ដាច់​នោះ​ទេ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​នាង​មិន​អាច មិន​ទៅ​ច្រៀង​បាន​នោះ​ឡើយ ព្រោះ​នាង​បាន​យល់​ព្រម​ជា​មួយ​អ្នក​រៀបចំ​រួច​ហើយ។
នាង​បាន​បន្ត​ថា ប្រសិន​បើ​នាង​មិន​បាន​ទៅ​ច្រៀង​តាម​ការ​គ្រោង​ទុក​​ទេ​នោះ គឺ​នាង​ត្រូវ​សង​ប្រាក់​​​គេ​វិញ រួមទាំង​ប្រាក់​ពិន័យ​ថែម​ទៀត ហេតុ​នេះ​ទោះ​បី​ឈឺ​តិចតួច​ក្ដី មិន​ត្រូវ​ទម្រន់​នោះ​ឡើយ  ត្រូវ​តែ​ទៅ​មិន​ឲ្យ​អ្នក​រៀបចំ Concert ខកចិត្ត​នោះ​ឡើយ។
នៅ​ពេលSabayសូរ​ថា ចុះ​បើ​ចុះ​ច្រៀង​តាម​ខេត្ត​ញឹក​ញាប់​បែប​នេះ តើ​អេនជី យក​ប្រាក់​ទៅ​ណា​អស់​ទៅ?  អេនជី សើច​ហើយ​បន្ត​ថា “ចេះ​តែ​ប្រឹង​ទៅ​បង! ទាន់​គេ​នៅ​ត្រូវ​ការ​យើង ធម្មតា​ទេ​ពេល​យើង​ចុះ​ច្រៀង​ច្រើន ទឹក​លុយ​ក៏​ទៅ​តាម​នោះ​ដែរ។ រឿង​យក​ប្រាក់​ទៅ​ណា​អស់​នោះ  មិន​ខ្វះ​កន្លែង​ទុក​នោះ​ទេ “៕

Leave a Reply

Subscribe to Posts | Subscribe to Comments

Related Posts Plugin for WordPress, Blogger...

- Copyright © 2025 Funny4Kh -Metrominimalist- Powered by Blogger - Designed by Johanes Djogan -