តារាបង្ហាញម៉ូដទស្សនាវដ្ដីល្បី FHM
ប្រទេសហ្វីលីពីនវ័យ២៨ឆ្នាំនាង Aiko Baniqued Moore
ត្រូវស្វាមីវាយដំយ៉ាងធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតបើតាមការ
ប៉ាន់ស្មានបណ្ដាលមកពីភ្លើងប្រច័ណ្ឌ។
គេហទំព័រព័ត៌មានអនឡាញហ្វីលីពីនមួយបាន
ចុះផ្សាយថាប៉ូលិសបានចាប់ខ្លួនអ្នកធុរកិច្ចជនជាតិអាមេរិក James
Edward Moore ក្រោមការចោទប្រកាន់ថាបានវាយធ្វើបាបរាងកាយនាង Aiko
Baniqued Moore តារាបង្ហាញម៉ូដ FHM
ជនជាតិហ្វីលីពីនរហូតដល់បាត់បង់ជីវិត។
តារាបង្ហាញម៉ូដ FHM
វ័យ២៨ឆ្នាំរូបនេះបានបាត់បង់ជីវិតកាលពីថ្ងៃ១៣
វិច្ឆិកាកន្លងមកក្រោយពីនាងត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យដោយសារ
តែនាងមានរបួសធ្ងន់ធ្ងរបរិវេណក្បាល។
អាន៖ “Missing You” របស់ 2NE1 ចេញជា MV ហើយ នរណាចង់មើលខ្លះ?
រូបថត Aiko Baniqued Moore និងស្វាមីជាជនល្មើសដែលនាងបង្ហោះក្នុង Facebook កាលនៅរស់
តាមសម្ដីសាក្សី
និងជាមិត្តភក្ដិរបស់តារាបង្ហាញម៉ូដរូបនេះបានប្ដឹងប៉ូលិស
និងបញ្ជាក់អះអាងថា តារាបង្ហាញ FHM
និងស្វាមីបានប្រកែកទាស់ទែងគ្នាយ៉ាងខ្លាំងដោយសារតែការប្រចណ្ឌ
រហូតដល់ James បានប្រើកម្លាំងវាយដំលើរាងកាយភរិយារបស់ខ្លួន។
មិត្តភក្ដិ Aiko
ដែលជាសាក្សីក្នុងហេតុការណ៍នោះបានប្រាប់ប៉ូលិសថានៅវេលាម៉ោង៤
:៣០នាទីល្ងាចប្ដីប្រពន្ធទាំងពីរមានការទាស់ទែងគ្នានៅក្នុងខុន
ដូដែលពួកគេរស់នៅ។
ដោយសារតែពីរនាក់ប្ដីប្រពន្ធទាំងពីរកាន់តែឈ្លោះប្រកែកគ្នា
ខ្លាំងឡើងមិត្តភក្ដិរបស់ Moore
បាននាំកូនពួកគេចេញពីទីនោះហើយក៏បានទាំងប្ដឹងប៉ូលិសផងដែរ។
ក្រោយពីប៉ូលិសទៅដល់ក៏ឃើញ Jamesកំពុងតែវាយដំរាងកាយនាង Aiko
ជាភរិយារបួសពេញខ្លួន ថែមទាំងចាប់ក្បាលបោកនឹងឥដ្ឋទៀត។
អាន៖ កូនចិញ្ចឹម Jolie ជនជាតិខ្មែរ Maddox ក្លាយជាតួឯកដូចឪពុកម្ដាយ
Aiko Baniqued Moore និងកូនទាំងពីរបស់នាងកាលនៅរស់
ក្រោយពីការមានហេតុការណ៍ដ៏អាក្រក់នេះ James ប្ដីរបស់ Aiko
មិនបានរត់គេទៅណាទេពោលគឺនៅក្នុងបន្ទប់គេងក្នុងខុនដូដដែលរហូត
ដល់ប៉ូលិសចាប់គេយកទៅដាក់ក្នុងមន្ទីរឃុំឃាំង។
អ្នកធុរកិច្ចអាមេរិករូបនេះនឹងត្រូវ
ប្រឈមមុខការចោទប្រកាន់ពីគ្រួសារសពនាង Aiko
ព្រមទាំងសមត្ថកិច្ចប៉ុន្តែគ្រួសារសពតារាបង្ហាញម៉ូដរូបនេះមិន
ទាន់បានដាក់ពាក្យបណ្ដឹងនៅឡើយទេ។ បើតាមសំដីមិត្តសម្លាញ់នាង
Caramat បានប្រាប់ថាប៉ូលិសគួរតែដាក់ប្ដឹង James
ជំនួសគ្រួសារសព។
ខាងក្រោមជារូបថតបង្ហាញម៉ូដរបស់នាងកាលនៅរស់៖